Max Weinbach អ្នកជំនាញមួយរូបនៃសហគមន៍ទូរសព្ទ XDA បានបញ្ចេញព័ត៌មានថ្មីមួយទាក់ទងនឹងទំហំ RAM និងទំហំអង្គផ្ទុកនៃ Galaxy S10 ដែលចេញនៅថ្ងៃទី ២០ កុម្ភៈខាងមុខនេះ។
ចាប់ផ្ដើមពីម៉ូដែលមានតម្លៃធូរជាងគេ គឺ Galaxy S10E នឹងមានជម្រើសតែមួយប្រភេទប៉ុណ្ណោះ ពោលនឹងមានអង្គផ្ទុកទំហំ ១២៨ GB អមដោយ RAM ទំហំ ៤ GB។
ចូលដល់ម៉ូដែលបន្ទាប់គឺ Galaxy S10 ធម្មតាដែលមានផ្ទុកដោយ RAM ទំហំ ៦ GB អមដោយអង្គផ្ទុកទំហំ ១២៨ GB ឬ ២៥៦ GB។
ចំពោះ Galaxy S10+ វិញ នឹងមានអង្គផ្ទុកទំហំ ៦ GB អមដោយអង្គផ្ទុកទំហំ ១២៨ GB ឬ ២៥៦ GBដូច Galaxy S10 ដែរ។ ប៉ុន្តែមានថែមមួយប្រភេទទៀតដែលមាន RAM ទំហំ ៨ GB អមដោយអង្គផ្ទុកទំហំ ៥១២ GB។
Galaxy S10+ មានមួយទៀតគឺប្រភេទ 5G ដែលនឹងជម្រើសបីប្រភេទ ទីមួយគឺ RAM ទំហំ ៨ GB/អង្គផ្ទុក ២៥៦ GB, ទីពីរ RAM ទំហំ ៨ GB/អង្គផ្ទុកទំហំ ៥១២ GB និងទីបីគឺមាន RAM ទំហំ ១២ GB និងអង្គផ្ទុកទំហំ ១ TB៕
0 Comments