ចំណូល​ពី​ផ្នែក​សេវាកម្ម​របស់​ក្រុមហ៊ុន​​Apple​បាន​កើន​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ហើយ​ក៏​រំពឹង​នឹង​នៅ​តែ​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នា​ឆ្នាំ​២០១៩​នេះ។​យោង​តាម​ការ​ព្យាករណ៍​ពី​Goldman​Sachs​បាន​ឲ្យ​ដឹង​ថា​កន្លង​ទៅ​ចំណូល​មួយ​ភាគ​ប្រាំ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​Apple​បាន​កើប​ចេញ​ពី​Google។
ក្នុង​នោះ​គឺ​ទំហំ​ចំណូល​ប្រមាណ​៩​ទៅ​១០​ពាន់​លាន​ដុល្លារ​ដែល​Google​បាន​ផ្តល់​ជូន​Apple​ជា​ថ្នូរ​ទិញ​សិទ្ធ​ឲ្យ​សេវាកម្ម​Search​Engine​(Google)​របស់​ខ្លួន​លោត​ជា​ការ​កំណត់​ដោយ​ស្វ័យប្រវត្តិ​ក្នុង​កម្មវិធី​រុករក​លើ​អ៊ីនធឺណិត​នៃ​ឧបករណ៍​iOS។
ការ​ទូទាត់​ថ្លៃ​ចំណាយ​នេះ​ក៏​នឹង​ប្រាកដ​ថា​Google​អាច​ទាញ​ផល​ចំណេញ​ពី​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​Cupertino​ជៀសវាង​Apple​ផ្តល់​សិទ្ធ​ឲ្យ​គូ​ប្រជែង​នៃ​សេវាកម្ម​Search​Engine​របស់​ក្រុមហ៊ុន​ដទៃ។​ជា​រួម​ប្រសិន​ណា​Google​បដិសេធ​ក្រុមហ៊ុន​របស់​លោក​Tim​Cook​ក៏​អាច​នឹង​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​សហការ​ជាមួយ​Microsoft​លើ​ការ​ទទួល​យក​Bing​មក​វិញ​ក៏​ថា​បាន។