ភ្នំពេញ ៖ ស្នេហាថ្មីថ្មោង រវាងបុរសជនជាតិចិនម្នាក់
និងនារីខ្មែរម្នាក់
បានឈានដល់ការប្តឹងឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនបុរសជនជាតិចិន
ក្រោយពីរូបគេយកដុំថ្មទៅគប់កញ្ចក់រថយន្តភាគីខាងស្រីបណ្តាលឲ្យបែក
។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៣
ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខចហាងអង្គរធំ ផ្លូវ១០១៩ ភូមិបាយ៉ាប
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ XUB0 ភេទប្រុស
អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងរោងចក្រ
គាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣
ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ ពសធរ ភេទស្រី
អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៣
ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារខូចខាតរួមមាន
បែកញ្ចក់រថយន្តចំហៀងមុខខាងស្តាំចំនួន១ផ្ទាំង ។
ចំណែកសម្ភារដែលជនបង្កបានបន្សល់ទុក រួមមានដុំថ្មចំនួន១ដុំ,
និងទូរសព្ទ័ដៃ១គ្រឿង ម៉ាកហូវ៉ៃ របស់ជនសង្ស័យ ។
តាមការឲ្យដឹងពីជនរងគ្រោះ បានអោយដឹងថា
តាំងពីរាបអានគ្នាជាមួយបុរសជនជាតិចិនម្នាក់នេះ
ទើបតែបាន១២ថ្ងៃប៉ុណ្ណោះ ហើយគាត់ដូចជាប្រចណ្ឌច្រើន ខឹងច្រើន ។
ការស្គាល់គ្នានេះ តាមរយៈអ្នកបកប្រែភាសាចិនម្នាក់ ហើយអំឡុងពេល
សុំស្នេហ៍និងសុំស្រលាញ់រូបនាង
គឺនាងកំពុងតែស្ថិតក្នុងការពិចារណានៅឡើយ ។
នារីរងគ្រោះបញ្ជាក់ថា មុនពេលកើតហេតុ
រូបនាងបានដឹកជនជាតិចិនពីរោងចក្រកាណាឌីយ៉ា
នៅម្តុំផ្លូវវេស្រេង ក្នុងគោលបំណងមកលេងផ្ទះខ្លួននៅភូមិថ្មី
ទិញស្រាមួយដប ផឹករហូតបុរសចិនស្រវឹង ។ បន្ទាប់មកជនសង្ស័យ
និងជនរងគ្រោះក៏មានទំនាស់ពាក្យសម្តី និងប្រកែកគ្នាតាមផ្លូវ ។
ដោយមានស្ថានភាពស្រវឹងស្រាផងនោះ
ជនរងគ្រោះបានបើរថយន្តដឹកជនសង្ស័យទៅរោងចក្រវិញកន្លែងស្នាក់នៅវិញ
។
លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ
ជនសង្ស័យបានយកដៃទាញប្រាំងរថយន្តឲ្យឈប់
រួចចុះពីលើរថយន្តយកដុំថ្មគប់កញ្ចក់ចំហៀងខាងស្តាំ បណ្តាលឲ្យបែក
ក៏មានការឆោឡោ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី
បានធ្វើការល្បាតដល់ចំណុចខាងលើ
ឃើញក៏បាននាំខ្លួនជនសង្ស័យយកមកសាកសួរ
នៅអធិការដ្ឋាននគរបាលខណ្ឌសែន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
ប្រភព៖ KBN
0 Comments