កញ្ញាសនលក្ខណាបានបន្ថែមការងារស្នូរដែលជាជំនាញច្បាស់លាស់មួយទៀតគឺការលាបថ្នាំសក់បង្កើតបានជាម៉ូដថ្មីៗគួរឱ្យទាក់ទាញបច្ចុប្បន្នកំពុងមានការគាំទ្រហើយក៏មានអតិថិជនតារាសម្ដែងតារាចម្រៀងជាដើមកក់ពេលប្តូរពណ៌សក់ជាហូហែរ។
ការបន្ថែមមុខរបរនេះលក្ខណាពន្យល់ថាជាក្តីស្រមៃរបស់រូបនាងជាយូរយារមកហើយក្រោយចំណាយពេលធ្វើការងារជំនាញផាត់មុខតែងមុខតួកុនខ្មែរអស់រយៈពេលជាង៤ឆ្នាំមកនេះកញ្ញាបានសន្សំកូនចិត្តបើកហាងលាបសក់ប្តូរពណ៌សក់ផ្ទាល់ខ្លួនដើម្បីរក្សារយៈពេលការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពនិងបង្កើនចំណូល។
ជាក់ស្តែងក្នុងការងារផាត់មុខតែងតួកុនជារឿយៗកញ្ញាតែងជួបប្រទះបញ្ហាជាច្រើនពិសេសចន្លោះរង្វើលនៃការងារថត។លក្ខណាពន្យល់ថា៖«ពេលខ្លះក្រុមផលិតកុនត្រូវបានផ្អាកឬឈប់សម្រាកក្នុងរយៈពេលយូរអ៊ីចឹងខ្ញុំត្រូវនៅស្ងៀមអត់ការងារធ្វើមួយរយៈដែរហើយបើចង់ទៅរកការងារធ្វើការពិបាកព្រោះបើគម្រោងវិលមកវិញគេត្រូវការជំនួយពីខ្ញុំវិញចឹងហើយទើបត្រូវបើកហាងនេះបន្ថែមការងារខ្លួនឯង»។
ដូចនេះហើយការបើកហាងផ្ទាល់ខ្លួនមួយបន្ថែមស្របនឹងការងារជំនាញរបស់ខ្លួនស្រាប់បានបង្កើនចំណូលកាត់បន្ថយហានីភ័យពេលអត់ការងារធ្វើដូចនេះការងារប្រចាំថ្ងៃអាចទទួលចំណូលជាប្រចាំដែលនេះជាឧទាហរណ៍ដ៏ល្អមួយដែលលក្ខណាចង់ចែករំលែកដល់នារីគ្រប់រូបគួរពិចារណាធ្វើការបន្ថែមលើកជំនាញរបស់ខ្លួនដើម្បីជាប្រយោជន៍ហិរញ្ញវត្ថុរឹងមាំផងដែរ៕
0 Comments