កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ សង្គ្រាម Diss Track ហាក់ក្តៅគគុកយ៉ាងខ្លាំង ដោយតារារ៉េបដ៏ល្បីឈ្មោះគឺលោក G-Devith និង Khmer1Jivit បានចេញចំរៀងច្រៀងឆ្លើយឆ្លងដៀមដាមដាក់គ្នាទៅវិញទៅមកជាបន្តបន្ទាប់។ ប៉ុន្តែក្រោយមកសង្គ្រាម Diss Track ក៏ហាក់ស្ងប់ស្ងាត់មួយរយៈទៅវិញដោយលោក G-Devith ប្រកាសឈប់តបត និងសូមដកខ្លួនចេញដើម្បីបញ្ចប់រឿង។
ប៉ុន្ដែអ្វីៗវាមិនងាយដូចជាការស្មាននោះទេ ហើយននៅមុននេះបន្តិចតារាចម្រៀងរ៉េប Khmer1Jivit បានបង្ហោះបទចម្រៀង Diss Track មួយបទថ្មីទៀត ច្រៀងដៀលចំៗទៅលោក G-Devith និង Bross La អត្ថន័យកាន់តែចាក់ដោទឌឺដងខ្លាំងឡើងៗ។ រងចាំមើលទាំងអស់គ្នាថាតើ G-Devith និង ប្រុសឡា មានអ្វីតបតមកកាន់កាត់វិញ ឬក៏ពួកគាត់សម្រេចចិត្តថាបញ្ចប់ត្រឹមនេះ។ យ៉ាងណាមិញមកស្តាប់បទ Diss Track ថ្មីរបស់ Khmer1Jivit ទាំងអស់គ្នា៖
0 Comments