ព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះបន្តគ្នា វេលាម៉ោង​ជាង១០ព្រឹក​ថ្ងៃ​ ១៧​ កុម្ភៈ​ ឆ្នាំ​២០១៩នេះ​ នៅចំណុចថ្នល់បំបែក​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 141-142​ ក្នុង​ភូមិ​/ឃុំ​ ចំការ​ហ្លួង​ ស្រុក​កំពង់សីលា​ ខេត្តព្រះសីហនុ​ ។ យោងតាមរបាយការណ៍បឋមពីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ402 អោយដឹងថា ហេតុការណ៍នេះ បង្កដោយរថយន្តម៉ាក​ហុីយ៉ុនដាយ​ ដឹកសុីម៉ង់ត៌មានទិសដៅពីស្រុកស្រែអំបិលទៅភ្នំពេញ​ ដល់ចំណុចថ្នល់បំបែកចុះមកផ្លូវជាតិលេខ​ ៤​ រថយន្តដាច់ហ្រ្វាំង ក៍ជ្រុលទៅបុករថយន្តតូច​ៗចំនួន ៤គ្រឿងផ្សេងទៀត ដែលបណ្តាលអោយមានមនុស្សម្នាក់បានស្លាប់​និងខ្លះទៀតរង​ របួស រីឯរថយន្តក៍រងការខូច​ខាត​។ ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋាននិងសមត្ថកិច្ចពាក់ពន្ធ័ ក្រៅពីអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ក៍បានចាត់ចែងបន្តនិតិវិធីស្រាយតាមផ្លូវច្បាប់ ជាមួយនិងការស្រាវជ្រាវអត្តសញ្ញាណជនរងគ្រោះក៍ដូចជាស្រាវជ្រាវលើសាវតាភាគីរថយន្តដែលជួបហេតុនេះផងដែរ៕