ហ្វេសប៊ុក៖ នេះបើតាមប្រភពពីអ្នកដែលធ្លាប់ លក់សាច់ជ្រូក
នឹងសុំមិនបញ្ចេញឈ្មោះថា បានបញ្ជាក់អំពីរបៀបមើលសាច់ជ្រូកដែលមាន គុណភាពល្អ។
ដោយសារតែបច្ចុប្បន្នសាច់ជ្រូក មួយចំនួនត្រូវបានលក់ប្រើប្រាស់សារធាតុគីមី
ជំនួយ ដើម្បីអោយទុកបានយូរ នឹងនៅស្រស់។ ខាងក្រោមនេះជាចំនុចខ្លះ៖
១. យកដៃចាប់សាច់ បើឃើញវាស្អិតៗជាប់ដៃគឺកុំទិញ
សាច់ជ្រូកដែលគុណភាពប្រែប្រួល (ខូច)
វាកកើតនូវពពួកមេរោគយ៉ាងច្រើន ។
សារធាតុបំប្លែងរបស់ពួកវាធ្វើឲ្យផ្នែកខាងក្រៅនៃសាច់ជាប់ស្អិតៗ
។សាច់ល្អគឺវាស្ងួត សំឡឹងមើលផ្នែកខ្លាញ់វាហាក់សើមៗ
តែពុំស្អិតជាប់ដៃទេ ។
២. សាច់ជ្រូកដែលមានកម្រាស់ខ្លាញ់ក្រោម ១ សង់ទីម៉ែត្រ
ស្រទាប់ខ្លាញ់នៅនឹងសាច់ស្តើងឬក្រាស់ទាក់ទងដល់ពូជជ្រូក ។
ជាធម្មតាពូជជ្រូកទូទៅមានស្រទាប់ខ្លាញ់ក្រាស់គួរសម
មានតែពូជជ្រូកអង្ករទេ ដែលមានខ្លាញ់ស្តើង ។
ពិសេសសាច់ជ្រូកដែលប្រើអ័រម៉ូនបង្កើនទម្ងន់ខ្លាំង
នោះសាច់របស់វាចាប់ភ្នែកណាស់
តែស្រទាប់ខ្លាញ់របស់វាមិនដល់១សង់ទីម៉ែត្រទេ ។
តំណភ្ជាប់រវាងសាច់ និងស្បែកវាមិនស្អិតជាប់ស្វិតទេ
ពេលហាន់វានោះស្រទាប់នេះងាយរលេះចេញពីគ្នា ។
៣. ផ្ទៃលើនៃសាច់មិនរលើបរលោងទេ ៖
មានតែសាច់ជ្រូកល្អទេ ដែលសាច់ ស្បែក របស់វារលើបរលោង
មានពណ៌ក្រហម (មិនមែនក្រហមក្រម៉ៅទេ) ។ សាច់ខូចគុណភាព
មានពណ៌ក្រម៉ៅ ហើយបើសាច់ជ្រូកមានជំងឺវិញ
វាមានពណ៌ស្ទើរខ្មៅស្រអាប់ ។
ពេលហាន់វានោះនឹងឃើញមានស្នាមក្រហមឆ្នូតៗ ហើយបើជ្រូកបាវិញនោះ
ពិតជាមានក្លិនពិបាកទ្រាំ ស្បែកវាក្រាស់ ហើយជាផ្នត់ៗ ។
សាច់ជ្រូកល្អវារលើបរលោង តែស្ងួតពណ៌មិនក្រម៉ៅ។
៤. សាច់មិនល្អគឺមានសភាពរឹងក្រញ៉ង់
សាច់ជ្រូកល្អវាមានសភាពរស់ដោយគ្រាន់តែយកចង្អុលដៃទៅចុចវានឹងស្រុត
ហើពេលដកដៃវានឹងវិលមកសភាពដើមវិញ ។
ចំណែកសាច់ជ្រូកកខ្វក់នោះផ្នែកប្រូតេអ៊ីន
នោះខ្លាញ់របស់វាធ្វើការបំប្លែង
ធ្វើឲ្យលែងមានសភាពផ្សាភ្ជាប់គ្នាល្អ ក្លាយទៅជារឹងក្រញ៉ង់
(មិនមានសភាពរស់រវើក) ។
ជ្រូកដែលគេបាញ់បញ្ចូលទឹកក៏មានសភាពដូចជ្រូកកខ្វក់
ឬជ្រូកគីមីដែរ ។
៥. សាច់ជ្រូកដែលមានចំណុចគ្រើមៗប៉ុនគ្រាប់អង្ករ ៖
ពេលឃើញសាច់កំភួន សាច់ស្មា សាច់ច្រឡក ។ល។
ដែលមានចំណុចគ្រើមៗប៉ុនគ្រាប់អង្ករលេចឡើង ត្រូវពិនិត្យឲ្យម៉ត់ចត់ ។
វាអាចជាជង្រុកនៃពពួកព្រូន តេនញ៉ា ។
ពេលហាន់វាអ្នកអាចប្រទះឃើញវាជ្រុះធ្លាក់ជាកង់ៗ
ដាច់ខាតមិនត្រូវបរិភោគ ព្រោះវាអាចចម្លងរោគធ្ងន់ធ្ងរដល់អ្នកបាន ។
៦.ជញ្ជ្រាំងមានកន្តួលក្រហមៗ ៖
ដើម្បីឲ្យប្រាកដ អ្នកយកក្រចកដៃដករោមជាប់ស្បែកវា ២-៣សរសៃ
ហើយពិនិត្យមើល
បើឃើញគល់រោមនោះមានពណ៌ក្រហមៗគឺជាជ្រូកគីមីខូចគុណភាពហើយ
ព្រោះសាច់ជ្រូកល្អពេលអ្នកដកជញ្ជ្រាំងរោមវាគឺវានៅសដដែល ៕

0 Comments