នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​នូវ​យន្តការ​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​បទល្មើស​បច្ចេកវិទ្យា​។ ក្នុង​រយៈកាល​កន្លង​មកនេះ បទល្មើស​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន​ត្រូវ​បាន​នាយកដ្ឋាន សហការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ រហូត​ឈាន​ដល់​ការ​បិទ​ជា​ស្ថាពរ​នូវ​គណនី ក្លែងក្លាយ​មួយ​ចំនួន​រួម​មាន​៖
១- ទំព័រ Facebook ឈ្មោះ សមាគម វៀតណាម​នៅ​កម្ពុជា
២- ទំព័រ Facebook ឈ្មោះ Hun Mannet (​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​), Hun Manet, Prime Minister of Cambodia, Hun Manet (​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​)
៣- ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤- ទំព័រ សមាគម​វៀតណាម​នៅ​កម្ពុជា​។ លើស​ពី​នេះ នៅ​មាន​ទំព័រ​ផ្សេង​ៗ​ទៀត ដែល​នាយកដ្ឋាន​មិន​បញ្ចេញ​ឈ្មោះ​។
ការ​ឲ្យ​ដឹង​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨​។
ប្រភព​បាន​បន្ត​ថា ដោយសារ​តែ​ប្រព័ន្ធ​ទំនាក់ទំនង Facebook មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ និង​ភាព​សំបូរ​បែប​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ទូ​ទាំង​ប្រទេស ទាំង​សេវា និង​តំលៃ​ទាប​សមរម្យ ជា​ហេតុ​នាំ​ឲ្យ​ជនខិលខូច​មួយ​ចំនួន​បាន​ឆ្លៀតឱកាស​លួច​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​មួយ​ចំនួន ដើម្បី​បម្រើ​ផលប្រយោជន៍​ទុច្ចរិត​របស់​ពួក​គេ​៕