កន្លងមក នាយ ក្តី ធ្លាប់រងព័ត៌មានចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយ នាយ ចឺម តារាកំប្លែងវិវត្តមកជាតារាចម្រៀង រហូតដល់ថ្នាក់លែងប្រពន្ធដើម្បីនាយ ចឺម ទៀតផង។ បើទោះអ្នកទាំងពីរ បានប្រកែកថា ទំនាក់ទំនងពួកគេគ្រាន់ជាបងប្អូនធម៌ប៉ុណ្ណោះ តែហាក់គ្មាននរណាជឿនោះឡើយ។
ពេលនេះ ពិធីភ្ជាប់ពាក្យរវាងនាយ ក្តី និងតារាសម្ដែងស្រីរូបស្រស់ សុវណ្ណ រ៉ាផា បានរៀបចំ ធ្វើឲ្យមហាជន ភ្លឺភ្នែក និងកាន់តែជឿជាក់ថា នាយ ក្តី មិនមានស្នេហាភេទដូចគ្នាលើនាយ ចឺម ឡើយ។ ចំពោះចំណងស្នេហ៍របស់នាយ ក្តី និងរ៉ាផា វិញ បានបើកចំហជាសាធារណៈ កាលពីឆ្នាំមុន ក្នុងថ្ងៃកំណើតរបស់នាយ ក្តី ដោយម្ចាស់ចិត្តរបស់ខ្លួន បានធ្វើខួប Surprise ដល់លោក។
រីឯ ថ្ងៃមង្គលការវិញ គេនៅមិនទាន់ដឹងថា នាយ ក្តី និង សុវណ្ណ រ៉ាផា រៀបចំនៅពេលណានោះទេ៕
0 Comments