កម្មវិធី Digital Cambodia 2019 នឹង​ប្រារព្ធ​ឡើង​លើក​ដំបូង​បង្អស់​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មីនា​ឆ្នាំ ២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។

កុំភ្លេចចូលរួមទាំងអស់គ្នា! អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម IT និង ICT ទាំងអស់ មិនថាតែ អ្នករៀនផ្នែកបច្ចេកទេស អ្នករកស៊ីផ្នែកបច្ចេកវិទ្យា ឬអ្នកទើបចាប់ផ្តើមអាជីវកម្ម​ចាប់ផ្ដើម​ថ្មី(Start-up) នោះទេ សុទ្ធតែអាចចូលរួមបានដោយសេរី។
ពិពរណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូងនេះ ធ្វើឡើងក្នុងគោលបំណង​ប្រមូល​ផ្ដុំ​គ្រប់ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី(Start-up) អ្នក​មាន​វិជ្ជាជីវៈ​អាជីព និង​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ ដើម្បី​ពិគ្រោះ​ពិភាក្សា​យោបល់ និង​បង្ហាញ​នូវ​និន្នាការ​ថ្មី​ៗ​នៃ ការ​អភិវឌ្ឍន៍​ក៏​ដូច​ជា បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ឧស្សាហកម្ម IT និង ICT ក្នុង​ក្រប​ខណ្ឌ​ជាតិ និង​អន្តរជាតិឲ្យកាន់តែទូលំទូលាយ។
វិទ្យាស្ថាន NIPTICT ជាម្ចាស់​កម្មវិធីដ៏ធំនេះ ព្រមទាំងមានការគាំទ្រ​ដោយក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) និង​មូលនិធិ​នៃ​ការកសាង​សមត្ថភាព និង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (CBRD)។
ក្នុងនោះដែរអ្នក​ចូល​រួម​វិភាគ​ទានធំ​ទី ១ គឺ ក្រុមហ៊ុន Smart អ្នក​ចូល​រួម​វិភាគ​ទានធំ​ទី ១ គឺ ក្រុមហ៊ុន Metfone ​អ្នក​ឧបត្ថម្ភ​ធំ​គឺ ក្រុមហ៊ុន Huawei និង CFOCN ​សហការ​រៀប​ចំ​កម្មវិធី​ដោយ ក្រុមហ៊ុន Sabay Digital Corp. និង Two Way PR៕