១) ឆ្នាំរោង
អ្នកកើតឆ្នាំរោង ចាប់កំណើតមកគឺមានរាសីខ្ពង់ខ្ពស់ និងសំណាង។ ក្នុងជីវិតប្រចាំថ្ងៃ មនុស្សឆ្នាំរោងមិនត្រឹមតែទទួលបានលាភទេវតានោះទេ ថែមទាំងនាំមកនូវសំណាងដល់អ្នកជុំវិញខ្លួនទៀត។ ជាពិសេស អ្នកដែលកើតចំខែ កុម្ភៈ មីនា មេសា កក្កដា និងសីហា នោះលាភនឹងកើនទ្វេដង។
តាំងពីចាប់កំណើតមក អ្នកកាន់ធាតុសត្វមាន់ ដូចមានឆព័ន្ធរង្សីមកជាមួយ ជួយបំភ្លឺផ្លូវ។ អ្នកកើតឆ្នាំនេះ តែងឆ្លាត និងមានសមត្ថភាពខ្ពស់។ ឪពុកម្ដាយរបស់អ្នកកើតឆ្នាំរការ ទទួលបានលាភពីកូនមិនតិចទេ។ កូនកាន់តែធំ ជីវភាពគ្រួសារកាន់ថ្គុំថ្កើន។
៣) ឆ្នាំកុរ
ឆ្នាំកុរត្រូវបានទេវតាប្រោសឲ្យកើតមកជួបតែភាពរលូននៅក្នុងជីវិត រឿងអាក្រក់ក្លាយជាល្អ រឿងធំក្លាយជាតូច រឿងតូចប្រែជាអត់។ ឪពុកម្ដាយដែលកើតកូនឆ្នាំកុរ បើសិនជាឆ្នាំឆុងគ្នា ក៏គ្មានឲ្យព្រួយបារម្ភ ជីវិតរស់នៅបើមិនមានខ្លាំង ក៏មិនអាចខ្វះខាតបាន។
៤) ឆ្នាំមមី
អ្នកកើតឆ្នាំមមីមានចិត្តទូលាយ ចូលចិត្តជួយអ្នកដទៃ និងគិតវិជ្ជមាន។ ក្រៅពីមានសំណាងសម្រាប់ខ្លួនឯង អ្នកកាន់ធាតុសត្វសេះក៏ពាំនាំលាភដល់គ្រួសារផងដែរ។ អ្នកមានកូនឆ្នាំមមី នឹងទទួលបានភាពស្ងប់អារម្មណ៍ ក៏ដូចជាត្រជាក់ត្រជុំក្នុងគ្រួសារ។
៥) ឆ្នាំច
ជើងលេខកំណើតទុកមុនថា អ្នកកើតឆ្នាំចនឹងធ្វើធំជាងអ្នកដទៃ។ បើរកស៊ី នឹងកាក់កប បើធ្វើការនឹងឡើងតំណែង។ ជីវិតមនោសញ្ចេតនា និងការងារតែងរលូនស្មើគ្នា៕
0 Comments